ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ មនុស្សធម៌ពីសប្បុរសជន ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុង វិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា អំណោយ ដែលសប្បុរសជន យកមកប្រគល់ជូនរដ្ឋបាលខេត្តមានដូចជា៖ ១.ក្រុមហ៊ុន ដឹកជញ្ជូន J&T Express សាខាខេត្តព្រះសីហនុ ឧបត្ថម្ភម៉ាសចំនួន ១២.៥០០ ម៉ាស អង្ករចំនួន ១.០០០គីឡូក្រាម ទឹកពិសាបរិសុទ្ធ ៥០កេស មីចំនួន៣០កេស និងអាល់កុលចំនួន ៦០លីត្រ។ ២.លោក ឱ សេរីមុន្នី ម្ចាស់ហាង Kampuh Seafood Sihanoukville ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល និងទឹកពិសាបរិសុទ្ធចំនួន ៣០កេស។ ៣.ក្រុមហ៊ុន ខេម អាយឃែរ ឯ.ក ឧបត្ថម្ភថវិកាចំនួន ៤.០០០ដុល្លារអាម៉េរិក។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង ខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរ គុណចំពោះក្រុមហ៊ុនដឹកជញ្ជូន J&T Express សាខាខេត្តព្រះសីហនុ, លោក ឱ សេរីមុន្នី ម្ចាស់ហាង Kampuh Seafood Sihanoukville និងក្រុមហ៊ុន ខេម អាយឃែរ ឯ.ក ដែលបាននាំយកថវិកា និងសម្ភារមកឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំ បាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅតំបន់បិទខ្ទប់ (តំបន់ក្រហម) និងអ្នកជំងឺកូវីដ១៩ក្នុងក្រុងព្រះសីហនុ នេះសរបញ្ជាក់ពីទឹកចិត្តការចូលរួម ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្នុងក្រុងនៃខេត្តព្រះសីហនុ។
ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការ ចែករំលែកជាមួយ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើ ប្រាស់បម្រើឱ្យ ការងារការពារ បង្ការ ទប់ ស្កាត់ជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាត ត្បាតធ្ងន់ធ្ងរក្នុងសហគមន៍ មួយចំនួនក្នុងក្រុង ព្រះ សី ហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង វិស័យឯកជនបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងការចូលរួមពីប្រជាពល រដ្ឋ ផ្ទាល់ ក្នុងការបិទខ្ទប់ (តំបន់ក្រហម) ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូល សហគមន៍បន្តទៀត។
ក្នុងឱកាសនោះ លោកស្រីអភិបាលរង ខេត្ត សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរស ជនបន្តជួយ ឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហ គមន៍ ២០កុម្ភ: ទទួលបានជោគ ជ័យ ៕ ដោយ រដ្ឋបាលខេត្តព្រះសីហនុ