រដ្ឋបាលខេត្តព្រះសីហនុ បន្ដផ្អាកទីតាំងចំនួន៤ និងដាក់ជាមណ្ឌលចត្តាឡីស័ក ក្រោយរកឃើញពាក់ព័ន្ធករណីជំងឺកូវីដ១៩

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ បានសម្រេចផ្អាកអាជីវកម្មទីតាំងចំនួន៤ជាបណ្ដោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក នៅក្រុងព្រះសីហនុ ក្រោយរកឃើញទីតាំងទាំងនេះមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។

ទីតាំងចំនួន៤ ដែលអភិបាលខេត្តព្រះសីហនុ សម្រេចឲ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ននោះរួមមាន៖

* ទី១៖ កាស៉ីណូអន្ដរជាតិវួយនីស៉ឺ ស្ថិតនៅផ្លូវ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
* ទី២៖ ផ្សារទំនើបខ្នាតតូច ឡានធានហ្គូជីសាងឆឺង ស្ថិតនៅផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
* ទី៣៖ ធនាគាររួចលី ស្ថិតនៅផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
* ទី៤៖ សណ្ឋាគារយៀកឡាយ ស្ថិតនៅផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់បុគ្គលិក និងភ្ញៀវដទៃទៀត រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ឲ្យផ្អាកជាបណ្ដោះ អាសន្នដំណើរការអាជីវកម្ម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ៕ ដោយមនោរាហ៍