ព្រះវិហារ ៖ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបក្រុមអ្នកញៀនល្បែងប្រដាល់និងជល់មាន់តាមទូរទស្សន៍នៅកណ្តាលក្រុងព្រះវិហារ។
ប្រតិបត្តិការណ៍ នេះ ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅកណ្តាលក្រុងព្រះវិហារ ចំណុចភូមិនំបញ្ចុក ហៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខណៈនៅទូទាំងខេត្តព្រះវិហារអាជ្ញាធរបានរឹតបន្តឹងការជួបជុំគ្នាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19។ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះប្រតិបត្តិការបង្រ្កាប ទីតាំងល្បែងសុីសង ប្រដាល់ នឹងមាន់ជល់តាម អនឡាញ live ក្នុងនោះឃាត់បានមនុស្សចំនួន ៦នាក់និងរត់រួចមួយចំនួន ព្រមទាំងប្រមូលបានរថយន្ត២គ្រឿងនិងម៉ូតូ១៦គ្រឿងផងដែរ។
ករណីបង្រ្កាបខាងលើ លោកព្រះអាជ្ញារងបានបញ្ជូនវត្ថុតាង នឹងអ្នកដែលពាក់ព័ន្ធ ទៅកាន់សាលាដំបូងហើយនៅរសៀល ថ្ងៃដដែលលនេះ ដើម្បីចាត់ការតាមនីតិវិធី៕ កូវ ប៌ុនហេង