ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះដោយបញ្ជាក់ថា បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៧៦នាក់ សុទ្ធសឹងជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៧០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦០៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១៩៨៤នាក់ ស្លាប់២៤នាក់ និងអ្នកជំងឺចំនួន១៥៩១នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕