ភ្នំពេញ ៖ មន្ត្រីក្រសួងព័ត៌មាន បានប្រាប់ថា ពេលនេះមន្ត្រីជំនាញកំពុងរៀបចំឯកសារពាក់ព័ន្ធ និង ដាក់សំណើ ជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីដកអាជ្ញាប័ណ្ណសារព័ត៌មានរបស់ លោក ឃឿង សុឡា ហៅ K01 ។
ចំណាត់ការ នេះ ធ្វើឡើងភ្លាមៗ ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មខ្លាំងៗ ជាមួយ K01 នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ ។
មន្ត្រីក្រសួងព័ត៌មាន បន្តថា K01 ធ្លាប់ត្រូវបាន ក្រសួងព័ត៌មាន ធ្វើកិច្ចសន្យាចំនួន២ដងរួចហើយមកហើយ ប៉ុន្តែមិនរាងចាល ៕