មន្ត្រី-បុគ្គលិកស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ទទួលចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រសួងព័ត៌មាន

ភ្នំពេញ ៖ លោកជំទាវ ឃឹម រ៉ានី អគ្គនាយិការទូរទស្សន៏អាស៊ីអាគ្នេយ៏ បានដឹកនាំ មន្ត្រីបុគ្គលិកស្ថានីយ៏ទូរទស្សន៏ជាង១០០នាក់ បានមកទទួលវ៉ាក់សាំងកូវីដ-១៩ នៅក្រសួងព័ត៌មាន។ វ៉ាក់សាំង ដែលមន្ត្រីបុគ្គលិករបស់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវទទួលនៅពេលនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាបានបញ្ជា ទិញពីសាធារណៈរដ្ឋប្រជាមានិត្យចិន។ លោកជំទាវអគ្គនាយិកាទូរទស្សន៏អាស៊ីគ្នេយ៏ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ បានសំដែងនូវការជឿជាក់ថា វ៉ាក់សាំងកូវីដ-១៩ នឹងអាចធ្វើឲ្យ កម្ពុជាអាចទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងអាចឲ្យកម្ពុជាវិល ត្រលប់ទៅភាពប្រក្រតីភាពនៅពេលខាងមុខ។

សូមជម្រាបថា គណៈកម្មការចំពោះកិច្ចវ៉ាក់សាំងកូវីដ-១៩ បានចាប់ផ្តើមផ្តល់ វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស។ គិតមដល់ពេលនេះ ប្រជាពលរដ្ឋចំនួនជាង៨០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ គឺស្មើប្រមាណ៨ភាគរយ នៃចំនួនប្រជាជនសរុបដែលត្រូវចាក់ជាង ១០លាននាក់៕