ភ្នំពេញ ៖ រដ្ឋបាលសាលាសង្កាត់ស្ទឹងមានជ័យ ទី១ បានបញ្ជាក់ថា មនុស្សចំនួន ៤នាក់ នៅក្នុងមូលដ្ឋានរបស់ខ្លួន មានជំងឺកូវីដ-១៩ ។ ពលរដ្ឋទាំងនោះរស់នៅចំណុច ផ្ទះលេខ២៦៤ ក្រុមទី៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល នៅវេលាម៉ោង ២១ ៖ ៣០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានចុះយកអ្នកវិជ្ជមាន កូវីដ១៩ ចំនួន ៤នាក់ទាំងយប់ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យហ្លួងម៉ែ។
អាជ្ញាធរខណ្ឌស្ទឹងមានជ័យ ប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មេត្តាចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងប្រុងប្រយ័ត្នខ្ពស់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕