៣ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ បានចាក់ជូនអ្នកស្ម័គ្រចិត្តចំនួន១ ៤៩២នាក់

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ នៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីថ្ងៃទី១០ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មានអ្នកចាក់វ៉ាក់សាំងសរុបចំនួន១៤៩២នាក់បានចាក់រួចរាល់។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅថ្ងៃទី១០ ដល់ ១២ ខែកុម្ភ: ឆ្នាំ២០២១ សរុបចំនួន១៩៤៧នាក់ (ស្រី៧៤១នាក់)។ អ្នកបានចាក់វ៉ាក់សាំងរួច១៤៩២នាក់ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៤៥៥នាក់ (ស្រី២៤៨នាក់)។

លោកស្រីបញ្ជាក់ថា ចំនួនអ្នកបានចាក់វ៉ាក់សាំង Covid-19 លើខាងលើនេះ មិនបូកបញ្ចូលផ្នែកកងទ័ពនោះទេ សរុបតែជនស៊ីវិលតែប៉ុណ្ណោះ។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ៖
១៖ មន្ទីរពេទ្យកាល់ម៉ែត
២៖ មន្ទីរពេទ្យព្រះអង្គឌួង
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
៤៖ មន្ទីរពេទ្យកុមារជាតិ
៥៖ មន្ទីរពេទ្យកេតុមាលា ៕