គណៈមេធាវីបង្ហាញពីក្តីបារម្ភចំពោះចំណាត់ការរបស់សមត្ថកិច្ចលើមេធាវី

ភ្នំពេញ ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្ដែងក្តីព្រួយបារម្ភចំពោះការណាត់ការមួយចំនួនរបស់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដែលតែងតែយកសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវី ទៅដោះស្រាយក្នុងសមត្ថកិច្ចរបស់ខ្លួន ហើយករណីខ្លះ បានបង្ខំមេធាវីឲ្យទម្លាយការសម្ងាត់វិជ្ជាជីវៈទៀតផង។

ក្នុងសេចក្តីថ្លែងការណ៍នោះ គណៈមេធាវីក៏បានអំពាវនាវដល់មន្ដ្រីនៃអាជ្ញាធរមានសមត្ថកិច្ច មេត្ដាពិនិត្យតាមផ្លូវច្បាប់លើសកម្មភាពនៃការប្រកបវិជ្ជាជីវៈមេធាវី មុននឹងចាត់ការលើការប្ដឹងមេធាវីណាមួយ។ ដោយឡែកមេធាវីទាំងអស់នៅពេលប្រកបវិជ្ជាជីវៈ ត្រូវគោរពច្បាប់ និងក្រមសីលធម៌មេធាវី ឲ្យបានខ្ជាប់ខ្ជួន។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖