កម្ពុជា បង្កើតក្រុមការងារគ្រប់គ្រងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមុំករា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩។

ក្នុងសេចក្ដីសម្រេចបានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងនេះ មានឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន, មានអនុប្រធានចំនួន៤រូប,សមាជិកចំនួន៨រូប,និងមានលេខាធិការចំនួន៤រូបផងដែរ។
សូមអានបន្ថែមខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖