សិទ្ធិមនុស្សកម្ពុជាផ្តល់កម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងដាក់អនុវត្តន៍ “កម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ” ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ ដោយមានក្រុមមេធាវីសិទ្ធិមនុស្សរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រចាំការជារៀងរាល់ថ្ងៃក្នុងការទទួលទូរស័ព្ទ និងឆ្លើយតបទៅនឹងចម្ងល់ និងក្តីកង្វល់ផ្សេងៗរបស់សាធារណជន ពាក់ព័ន្ធបញ្ហាច្បាប់ ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ទៅ លោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជាប្រធានក្រុមអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមទូរស័ព្ទ ០៦១ ៦៦៦ ៧៧៨ ៕