ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យព្រះកេតុមាលា នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា “ទោះបីប្រទេសចិនកំពុងប្រឈមនឹងជំងឺកូវីដ-១៩ តែប្រទេសបានសម្រេចថានឹងផ្តល់វ៉ាក់សាំងចំនួន៦០ម៉ឺនដូសដល់ប្រទេសកម្ពុជាជាដំណាកកាលដំបូង ហើយមានផែនការនៅចុងសប្តាហ៍នេះនឹងប្រើប្រាស់យន្តហោះពិសេសរបស់ចិនដឹកមកដល់ប្រទេសកម្ពុជានៅចុះសប្តាហ៍នេះ”។
គួររំលឹកថា ប្រទេសចិនបានសន្យាផ្ដល់ជូននូវវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ដល់កម្ពុជាចំនួន១លានដូស។ ទន្ទឹមនឹងនេះ ពលរដ្ឋដែលស្ថិតក្នុងបញ្ជីអាទិភាពនឹងទទួលបានការចាក់មុនគេចំនួន ៥០ ម៉ឺននាក់ដំបូង។សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅពេលថ្មីៗនេះ បានថ្លែងថា សម្តេចនឹងទៅទទួលវ៉ាក់សាំងរបស់ចិននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕