ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៩នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿង ញៀនចំនួន១៨ករណីទូទាំងប្រទេស នៅថ្ងៃទី០២ ខែកុម្ភៈនេះ។ ក្នុងចំណោមជនសង្ស័យទាំង៤៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២៨នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ២១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែកុម្ភៈ រួមមាន ៖ -មេតំហ្វេតាមីន(Ice) ១៧,៩៦ក្រាម និង៩កញ្ចប់តូច និងមេតំហ្វេតាមីន(wy) ០,៤៥ក្រាម ៕