អ្នកជំងឺកូវីដ-១៩ ចំនួន០៣នាក់ទៀត បានជាសះស្បើយ

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលជាពលករ មកពីប្រទេសថៃចំនួន៣ នាក់ទៀតហើយ បានជាសះស្បើយ។ ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមាន ជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មាន ជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃ ទី១២ ខែមករា ឆ្នាំ២០២១។ ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០៣រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញា តឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា ចំនួនអ្នកជាសះស្បើយមកដល់ពេលនេះបានកើនដល់៤៤៧នាក់ ក្នុងចំណោមអ្នកឆ្លងសរុប៤៦៦ នាក់ ពោលគឺនៅសល់អ្នកជំងឺចំនួន១៩នាក់ កំពុងសម្រាកព្យាបាល៕