រោងចក្រកាត់ដេរចំនួន២ទៀតបើកគម្រោងវិនិយោគប្រមាណ ៧,៨លានដុល្លារនៅខេត្តតាកែវ

ខេត្តតាកែវ ៖ គម្រោងវិនិយោគរោងចក្រកាត់ដេរថ្មីចំនួន ២ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តយល់ព្រម ដែលមានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក ដែលមានទីតាំងនៅក្នុងខេត្តតាកែវ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ការវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD ដែលត្រូវបានអនុម័តថ្មីនេះ មានទីតាំងវិនិយោគមានទីតាំងស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដែលផ្តល់ការងារក្នុងតំបន់បានចំនួន ៨៤៣កន្លែង។

គិតចាប់តាំងពីដើមខែមករានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តដល់គម្រោងវិនិយោគចំនួន ៤ រួមទាំងគម្រោងដែលបានលើកឡើងខាងលើ ដោយមានដើមទុនសរុបជិត ១៦,៥ លានដុល្លារ និងបានបង្កើតឱកាសការងារប្រមាណជាង ២ ០០០កន្លែង៕