ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង” នាវេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទប់ជាន់ផ្ទាល់ដី ដែលមានវាគ្មិន អញ្ជើញចូលរួមគឺជាតំណាងមកពីខេត្តស្ទឹងត្រែង និង ឯ.ឧ. ផៃ ស៊ីផាន ជាអ្នកសម្របសម្រួល។
ក្នុងសេចគ្តីជូនដំណឹង បញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹង ប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់៕