ពិធីចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦គ្រួសារស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១  នេះ លោក ឧកញ៉ា ហេង សុវណ្ណា ហៅ(ហ៊ិន ត្រឹង)សមាជិកក្រុការងារកណ្តាល ថ្នាក់ជាតិ ចុះជួយឃុំទាំង ១៥ ក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាយ  សំអាល ប្រធានក្រុមការងារ កណ្ដាល ថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម  គួច  ចំរើន អភិបាលខេត្ត ព្រះសីហនុ  និង លោក ជំទាវ ហ៊ួត ស៊ីថា ។ និងមានការ អមដំណើរដោយ លោក វរ:នាវីឯក ថោង បាន  និង លោក ស្រី រួមនិង សហការី អាជ្ជាធរ ភូមិ ឃុំជាច្រើនរូបទៀត។ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៦ គ្រួសារ ស្ថិតនៅ ក្នុង ភូមិថ្មធំឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ថ្លែងក្នុង ឱកាសនោះដែរ លោក ឧកញ៉ា ហេង សុវណ្ណា  បានពាំនាំនូវសេចក្តីនឹករលឹក និងផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ ឯក ឧត្តម  សាយ សំអាល់ , ឯកឧត្តម ជាម ហ៊ីម និង ឯកឧត្តម គួច ចំរើន និងជាពិសេស  បានពាំនាំនូវសេចក្តីនឹករលឹក និងផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃ            ព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង ស ម្តេចគតិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន សែន ប្រធាន កាកបាទ ក្រហម កម្ពុជា។

លោក ឧកញ៉ា ហេង សុវណ្ណា ហៅ ( ហ៊ិន ត្រឹង) បានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ បានធ្វេីឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍន៍ រីកចម្រេីនជឿនលឿនលេីគ្រប់វិស័យ ជាក់ស្តែងខេត្តព្រះសីហនុ យេីងនេះ ដែលមានការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃលេីហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវ ថ្នល់ សាលារៀន មណ្ឌល សុខភាពពង្រីក ផ្លូវថ្នល់ និងបណ្តាញទឹកស្អាត ភ្លេីងបំភ្លឺផ្លូវសាធារណ: ពង្រីកបណ្តាញអគ្គិសនី និងការរក្សាបាននូវ សន្តិសុខសណ្តាប់ធ្នាប់សាធារណ: ជូនបងប្អូននៅក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិជាដេីម ដូច ដែលបងប្អូនបានឃេីញស្រាប់នូវសមិទ្ធផលថ្មីៗជាច្រេីននៅក្នុងមូលដ្ឋានស្រុកព្រៃនប់ យេីងនេះផ្ទាល់តែម្តង។

លោក ឧកញ៉ា ហេង ស៊ូវណ្ណា ក៏បានមានប្រសាសន៍បន្ថែម ដោយបានណែនាំដល់បងប្អូនទាំងអស់គ្នា អនុវត្តនូវវិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន ។ ក្នុងអំឡុងពេលនេះ បើគ្រួសារបងប្អូនណាជួបបញ្ហាលំបាកដោយខ្វះខាតស្បៀង អាហារក្នុងជីវភាពប្រចាំថ្ងៃ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួល និងដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលាដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារដោយមិនមានការគិតគូរនោះឡើយ។

លោកឧកញ៉ា ហែង សុវណ្ណា  ហៅ (ហ៊ិន ត្រឹង)បានក្រេីនរំលឹកដល់បងប្អូននៅក្នុងមូលដ្ឋានផ្ទាល់អំពីការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ២ប្រភេទទៀត គឺជំងឺគ្រុនឈាម និងជំងឺ គ្រុនចាញ់ដែលបង្ករឡើងដោយសារសត្វមូស ខ្លា និងមូសដែកគោល ខាំ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់សម្អាត ទឹកដក់ក្នុងថ្លុក ត្រពាំង និងតាមកំប៉ុងផ្សេងៗ ដេីម្បីការពារកុំឲ្យកេីតជំងឺទាំងនេះ។

ដូចគ្នានេះដែរ លោក វរៈនាវីឯក ថោង បាន សមាជិកក្រុមការងារ ចុះជួយ ឃុំរាម និង ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការ រងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ និង លោក ស្រី ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយប្រជាពលរដ្ឋជួប បងប្អូនក្រីក្រ នៅទូទាំងាំងប្រទេស ជាពិសេស បងប្អូនជួបប្រទះ បញ្ហារងគ្រោះ  ទីណាមានការលំបាកទីនោះមានកាកបាទក្រហមជានិច្ច ថ្វីត្បិតតែអំណោយទាំងអស់នេះបន្តិចបន្តួចមែនតែវាអាចជួយសម្រាលការលំបាកបងប្អូនបានមួយគ្រា។ ខ្ញុំសូមអោយបងប្អូនត្រូវត្រៀមលក្ខណៈដាំដំណាំរួមផ្សំដើម្បីបង្កើនជីវភាពគ្រួសារ។

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម ទឹកត្រី ០១យួរ ទឹកស៊ីអុីវចំនួន ០១យួរ ទឹកដោះគោឆៅ២ឡូ  ទឹកបរិសុទ្ធ៤យួរ ប៊ីចេង១កញ្ចប់ ស្កស១គីឡូក្រាម ប្រេងកូឡា២ដបនិង ថវិកា ៥ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឧកញ៉ា  ហេង  សុវណ្ណា ហៅ (ហ៊ិន ត្រឹង) និង លោក ជំទាវ ហ៊ួត ស៊ីថា , លោក វរ:នាវីឯក ថោង បាន និង លោក ស្រី រួមទាំងាំងក្រុមការងារទាំងអស់ បាននាំយកទ័យវត្ថុមួយចំនួន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅ មឈ្ឈមណ្ឌល់ វិប្បសនាធុរៈ គិរីនាគវ័ន្តហៅ វត្តសមាធិ ដើម្បី សួរសុខទុក្ខ ដល់ព្រះ សង្ឃ  ដូនជី  តាជី ឧបាសក់ ឧបាសិកា ដែលកំពុងប្រត្តិបត្តធម៌ នៅទីអារាមនោះ និង ប្រគេន បច្ច័យជូន ចៅអធិការវត្ត ចំនួន២០រៀល ព្រះភិក្ខុ២សង្ឈ ក្នុង មួយៗអង្គចំនួន ៥ម៉ឺនរៀល ព្រះ សាមណេ ១២អង្គ ក្នុងមួយ អង្គៗ  បច្ច័យ    ២០ពាន់រៀល ដូនជី តាជី ចំនួន២នាក់ក្នុង ម្នាក់ៗ ទទួលបាន ថវិកា ៥ម៉ឺនរៀលផងដែរ៕ ដោយ ៖ មនោរាហ៍