ប្រជាពលរដ្ឋ និង មន្ត្រីរាជការនៅ ខេត្តព្រះសីហនុ សំដែងការ អបអរសាទរ ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត យន្ត មីន ក្នុងឱកាសទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រ នយោបាយ ពីសកលវិទ្យាល័យ កម្ពុជា។
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង អាជីវករ រួមទាំង វិស័យ ឯកជន ជាច្រើនរូប ដែលកំពុងរស់នៅខេត្តព្រះសីហនុ សូមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត យន្ត មីន រដ្ឋលេខាធិការ នៃក្រសួងការពារជាតិ ក្នុងឱកាសដែលទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក វិទ្យាសាស្ត្រ នយោបាយ ពីសាកលវិទ្យាល័យកម្ពុជា កាលពីរសៀល ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២១ នៅក្នុង បរិវេណនៃ សាកលវិទ្យាល័យ កម្ពុជា ដែលទីតាំងស្ថិតនៅ ភូមិស្លែង រលើង សង្កាត់ ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាឱកាសដ៏ឧត្តុង្គឧត្តមនៃការទទួលបាសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែក វិទ្យាសាស្ត្រ នយោបាយ នេះ ពិតជាកិត្តិយសដ៏សក្តិសមនឹងស្នាដៃការងារ និងគុណសម្បត្តិ ដែល ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិតបានបំពេញ និងបូជា ដោយមិនខ្លាចនឿយហត់ និងលះបង់ ដើម្បីរួមចំណែកដល់បុព្វហេតុនៃការរស់ឡើងវិញ ការកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជារបស់យើង ប្រកបដោយភាពឈ្លាសវៃ និងការឆ្នៃប្រឌិតខ្ពស់ ។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាមហាកិត្តិយសនេះ យើងខ្ញុំក្នុងនាម ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង អាជីវករ រួមទាំង វិស័យ ឯកជន ដែលកំពុងរស់នៅឯខេត្តព្រះសីហនុ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត យន្ត មីន រដ្ឋលេខាធិការ នៃក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ មនោរាហ៍