សម្តេចតេជោ ហ៊ុន សែន រំឭកពីការកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ៣៦ឆ្នាំ

ភ្នំពេញ ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ កាលពី ៣៦ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២១) គឺជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន បានចូលកាន់តំណែងជាមគ្គុទេសដឹកនាំប្រទេសកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រី ក្រោយពេលកម្ពុជា ត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ប៉ុល ពត ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។

តាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖

” អបអរសាទរខួបទី ៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន” ។

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ គឺជាខួបទី៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

ក្នុង តំណែង ជា នាយករដ្ឋមន្ត្រី ដែល ត្រូវបាន ជ្រើស តាំងពី ការបោះឆ្នោត និង ការគាំទ្រ ផ្តល់ សេចក្តីទុកចិត្ត របស់ ស ភា ក៏ដូចជា ព្រះមហាក្សត្រ សម្តេច តេ ជោ ហ៊ុន សែន បាន ប្រឹងប្រែង ដឹកនាំ កម្ពុជា អស់ពី កម្លាំងកាយ ចិត្ត ពិសេស ក្នុង អតីតកាល គឺ សម្តេច តេ ជោ ហ៊ុនសែន នេះហើយ បាន យក ជីវិត ជាដើម ទុន ដើម្បី សង្គ្រោះ ប្រទេស និង ប្រជាជន កម្ពុជា ចេញពី របប វាលពិឃាត ប្រល័យពូជសាសន៍ ប៉ុលពត ។ កាលណោះ សម្តេច រត់ ភៀសខ្លួន ទាំង គ្រោះថ្នាក់ ទាំងយប់ ទៅសុំ ជំនួយ ពី វៀតណាម ដើម្បី វាយ ផ្តួលរំលំ របប ខ្មែរក្រហម រហូតដល់ ទ ទួល ជ័យជម្នះ នៅ ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។

៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។

សរុបមក ក្នុង រយៈពេល ៣៦ ឆ្នាំ ជា នាយករដ្ឋមន្ត្រី និយាយ ដោយឡែក និង ក្នុង រយៈពេល ជាង ៤០ ឆ្នាំ និយាយ ជារួម សម្តេច តេ ជោ ហ៊ុនសែន បាន ចូលរួម ធ្វើជា ស្នូល និង ដឹកនាំ កម្ពុជា នាំមក នូវ សន្តិភាព ពេញលេញ និង ការអភិវឌ្ឍ លើ គ្រប់ វិស័យ ។ ប៉ុន្តែ ក្នុងការ ដឹកនាំ របស់ ស ម្តេច តេ ជោ ហ៊ុន សែន កន្លងមក ក៏មាន មនុស្ស មួយចំនួន ណា នោះ មិន គាំទ្រ និង មិន ពេញចិត្ត ដែល តែងតាំង រារាំង និង ប្រឆាំង ដោយសារតែ ជន ទាំងនោះ ជា ក្រុម បរទេស និយម ។ ពោលគឺ យើង មិនអាច បំពេញចិត្ត មនុស្ស ឲ្យ បាន គ្រប់គ្នា ឡើយ ។ នេះ ជា រឿង ធម្មតា ទេ នៅលើ លោក ។

ប៉ុន្តែ សំខាន់ ដោយ ច្រើន ប្រជាជន កម្ពុជា ទាំង ក្នុង និង ទាំង ក្រៅប្រទេស បន្ត គាំទ្រ សម្តេច តេ ជោ ហ៊ុន សែន ហើយ បាន បោះឆ្នោត ផ្តល់ សេចក្តីទុកចិត្ត ជូន សម្តេច តេ ជោ បន្ត ដឹកនាំ កម្ពុជា ឆ្ពោះទៅមុខ តាមរយៈ ការអភិវឌ្ឍន៍ និង រក្សាសុខ សន្តិភាព ជូន ជាតិ មាតុភូមិ ។

ចូរ កុំភ្លេចថា បើ មិនមាន សន្តិភាព ទេ កុំថាឡើយ ការអភិវឌ្ឍ ប្រទេស សូម្បីតែ សេចក្តីសុខ ផ្ទាល់ខ្លួន ក៏ មិនអាច កើតមាន បានឡើយ ៕