អំពៅប្រភេទ(ខេ២១) នាំចេញទៅប្រទេសថៃមានទីផ្សារល្អ លក់បានតម្លៃថ្លៃជាងឆ្នាំមុន

បន្ទាយមានជ័យ ៖ ប្រជាកសិករដាំដើមអំពៅនាំចេញទៅកាន់ប្រទេសថៃ នៅតាមបន្ទាត់ព្រំដែន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សប្បាយចិត្ត និងតម្លៃអំពៅឆ្នាំនេះមានទីផ្សារល្អ តម្លៃខ្ពស់ជាងឆ្នាំមុន។

លោក អ៊ុ ម៉ាប់ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានលើកឡើងថា អំពៅឆ្នាំនេះ មានទីផ្សារល្អ ក្នុង១តោន តម្លៃ១,០០០បាត(ប្រាក់ថៃ) ស្មើនឹង១៣០,០០០រៀល មានតម្លៃខ្ពស់ជាងឆ្នាំមុន ដែល១តោនដើមដៃដូចគ្នាតម្លៃ៨,០០០បាត ស្មើនឹង១០៥,០០០រៀល ប៉ុណ្នោះ។

លោក បញ្ជាក់ថា ប្រជាកសិករដែលដាំអំពៅឆ្នាំនេះសប្បាយចិត្តនិងប្រមូលផល ដែលទីផ្សារអំពៅប្រភេទ (ខេ២១)នេះ ជាអំពៅសំរាប់នាំចេញទៅប្រទេសថៃ ចូលរោងចក្រផលិតជាស្ករសដោយសារអំពៅប្រភេទនេះ មានរស់ជាតិផ្អែមល្អ។ ទំហំដី១រ៉ៃប្រជាកសិករអាចប្រមូលផលបានពី២៥តោន ទៅ៣០តោន ដាំម្តងអាចប្រមូលផលបាន៣ទៅ៤លើក ដោយប្រើរយៈពេល៩ខែប្រមូលផលម្តង អំពៅមានប្រវែង២ទៅ២.៥ម៉ែត្រ ដោយគ្រាន់តែដាក់ជី ភ្ជួរដីលុបគល់ និងបាញ់ថ្នាំសំរាប់ស្មៅ ឬសត្វល្អិត។

លោកបញ្ជាក់បន្ថែមថា តម្លៃអំពៅ ថេរ ធ្លាក់ថ្លៃ ឬឡើងថ្លៃ គឺអាស្រ័យលើគុណភាពរស់ជាតិអំពៅ ដើមដៃ១តោនតម្លៃ ១០០០បាត អាចឡើងថ្លៃដល់១តោនតម្លៃ១៣០០បាត។ ប៉ុន្តែតាមបទពិសោធន៍ការដាំអំពៅរបស់កាត់រយៈពេលជិត៦ឆ្នាំមកនេះ អំពៅដើមកាន់តែចំណាស់បន្តិច កាន់តែផ្អែម ហើយតម្លៃកាន់តែថ្លៃផងដែរ៕