ខួបជ័យជម្នះ៧មករាឆ្នាំនេះ មិនធ្វើថា្នក់ជាតិទេ តែអាចមានការប្រារព្ធតិចតួចនៅតាមមូលដ្ឋាន

ភ្នំពេញ ៖ គិតពីថ្ងៃចន្ទនេះ គឺនៅសល់ពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃខួបនៃទិវាជ័យជម្នះ៧មករា លើកទី៤២ ឆ្នាំហើយ (១៩៧៩ -២០២១) ប៉ុន្តែការប្រារព្ធមីទ្ទីងរំឭកខួបជ័យជម្នះ ៧មករា នៅក្នុងឆ្នាំ២០២១ នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសមិនធ្វើដូចរាល់ឆ្នាំទេ ដោយអញអាងថា ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្តី ឯ.ឧ. សុខ ឥសាន អ្នកនាំពាក្យគណបក្សបានគូសបញ្ជាក់ថា បានបញ្ជាគ់ថា បើទោះបីនៅថ្នាក់ជាតិមិនរៀបចំការប្រារព្ធអបអរទញរង់ទ្រាយធំក៏ពីតមែន តែនៅថ្នាក់មូលដ្ឋាន អាចនឹងមានការជួបជុំគ្នាអបអរបន្តិចបន្តួចដែរ នៅថ្ងៃទី៧ ខែមករា ខាងមុខនេះ។

គួរជម្រាបថា នេះជាលើកទី១ហើយនៅក្នុងរយៈពេល ៤២ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចផ្អាកការប្រារព្ធពិធីមីទ្ទីងរំឭកខួបថ្ងៃជ័យជម្នះ ៧មករា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានលុបចោលការប្រារព្ធរំលឹកខួប ២៩ធ្នូ ដែលជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា និងនៅពេលថ្មីៗនេះ ក៏បានសម្រេចផ្អាករៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលប្រចាំឆ្នាំ២០២០ របស់ខ្លួនផងដែរ៕