ប្រទេសឥណ្ឌា បានអនុញ្ញាតិឱ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ជាបន្ទាន់ ដែលនេះជាលើកទី ១ ហើយដែលប្រទេសនេះបានអនុម័តវ៉ាក់សាំង។
និយតករថ្នាំរបស់ប្រទេសនេះ បាននិយាយថា ការអនុម័តចុងក្រោយត្រូវបានផ្តល់សម្រាប់វ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនអង់គ្លេស អាស្ត្រា ហ្សេនេកា និងសាកលវិទ្យា ល័យ អក់ហ្វត ក៏ដូចជាការអភិវឌ្ឍមួយផ្សេងទៀតដែលផលិតដោយក្រុមហ៊ុនឥណ្ឌា បារ៉ាត បាយអូតិច ។
ចំនួនករណីឆ្លងជំងឺក្នុងប្រទេសនេះ បានកើនលើសពី ១០ លាននាក់ដែលជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក។ រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមផ្តល់វ៉ាក់សាំង ដល់ក្រុមទី ១ ដែលរួមមានទាំងបុគ្គលិកសុខាភិបាលក្នុងពេលឆាប់ៗ។ ប្រទេសនេះមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ៣០០ លាននាក់ នៅត្រឹមរដូវក្តៅខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី បានស្វាគមន៍ចំពោះការអនុម័តវ៉ាក់សាំងនេះ។ លោកបានសសេរនៅលើបណ្តាញសង្គមធ្វីសធ័រ ដោយហៅការអភិវឌ្ឍនេះថាជាចំណុចរបត់មួយដែលអាចសំរេចចិត្តបាន ដើម្បីពង្រឹងការប្រយុទ្ធដ៏ខ្លាំងក្លាមួយ។គួរបញ្ជាក់ថា វ៉ាក់សាំង របស់ក្រុមហ៊ុនអាស្ត្រាហ្សេនេកា និងសាកលវិទ្យាល័យ អកហ្វត ត្រូវបានផ្តល់ឱ្យដោយរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃទី ៣០ ខែធ្នូ។ នៅក្នុងប្រទេសឥណ្ឌា វ៉ាក់សាំងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានសឺរ៉ូម នៃប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះបានត្រៀមរួចរាល់ប្រហែល ៥០ លានដូស ហើយគ្រោងនឹងបង្កើនផលិតកម្មដល់ ១០០ លានដូសក្នុងមួយខែនៅចុងឆ្នាំ ២០២១៕