ថ្ងៃនេះ មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន២នាក់ និងមិនមានករណីជាសះស្បើយនោះទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នេះថា បានរកឃើញពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន២នាក់ ថែមទៀត មានឆ្លងវីរុសកូវីដ១៩ ។

នៅថ្ងៃនេះផងដែរ ក្រសួងក៏បានប្រកាសថា មិនមានករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩នោះទេ។

អ្នកឆ្លងទាំង២នាក់នោះរួមមាន ៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
២៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕