ខេត្តស្ទឹងត្រែង ៖ ក្នុងពិធីចែកគោមេពូជជូនកសិករនៅស្រុកសៀមប៉ាងកន្លងទៅថ្មីៗនេះ ឯកឧត្តម សូ.ខន រិទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានមាន ប្រសាសន៍ថា៖នេះជាការអនុវត្តគម្រោងមូល និធិបរិស្ថាននិងសង្គមនៃក្រសួងបរិស្ថានក្នុងគោលបំណងជួយបង្កើតការងារជូនប្រជាពល រដ្ឋទៅដល់មូលដ្ឋានរស់នៅ។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា៖ ជាជំហានដំបូងនេះ នៅខេត្តស្ទឹង ត្រែង ក្រសួងបរិស្ថានបានយកស្រុកសៀមប៉ា ងធ្វើជាគំរូមុនគេ ដើម្បីកែប្រែជីវភាពរស់នៅរប ស់ប្រជាពលរដ្ឋតាមរយៈបង្កើតឱ្យមានការងារចេះចិញ្ចឹមសត្វគោក្របីជាដើម។
លោក យេន រុន អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលទទួលយកគោពូជទៅចិញ្ចឹមនេះ នៅពេលគោបានកូនដំបូង ក្រុមការងារនិងប្រគល់គោមេ ពូជនេះទៅឱ្យម្ខាស់ដាច់តែម្តង ហើយចំណែកកូនវានៅពេលមេវាផ្តាច់ដោះ ក្រុមការងារដកហូតយកកូននេះ ទៅជូនកសិករផ្សេងទៀត ដើម្បីពង្រីកបរិមាណអ្នកចិញ្ចឹមឱ្យបានច្រើន។
លោក ផា ផៃ កសិករនៅភូមិខិស្វាយបានសំដែងការសាទរចំពោះការអនុវត្តគម្រោងមូលនិធិបរិស្ថាននិងសង្គមនេះ ដោយសារក សិករក្រីក្រ ពុំមានលទ្ធភាពក្នុងការទិញគោមេពូជមកចិញ្ចឹមបានទេ ព្រោះគោមួយក្បាល យ៉ាងហោចណាស់ក៍មានតម្លៃ៨០ម៉ីនទៅ ១លានរៀលដែរ។ លោក អះអាងថា៖ និងខិត ខំថែទាំគោនេះឱ្យបានធំធាត់ល្អ បន្តេពូជពង្ស ដើម្បីឱ្យមានភាពចម្រុងចម្រើនក្រុងគ្រួសារ ហើយឆ្នាំក្រោយៗទៀតយើងនិងមានបរិមាណគោកាន់តែច្រើន។
សូមបញ្ជាក់ថា៖នេះជាលើកទីមួយហើយដែលក្រសួងបរិស្ថានបានអនុវត្តនៅគម្រោងមូលនិ ធិបរិស្ថាននិងសង្គមនៅខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើជាអាជីពនិងបំ ភ្លេចការចូលព្រៃបរបាញ់សត្វ ចូលរួមកាត់បន្ថ យការពឹងផ្អែកលើផលអនុផលព្រៃឈើឱ្យបានច្រើន៕