ថ្ងៃនេះ សម្ដេចតេជោចាប់ផ្តើមវាយកូនគោលឡើងវិញបន្ទាប់ពីផ្អាកមួយរយៈដោយសារកូវីដ១៩

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣ ខែមករា នេះ បានចាប់ផ្តើមកីឡាវាយកូនគោលឡើងវិញ បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា និងចូលឆ្នាំសកលថ្មី ឆ្នាំ២០២១។

បើតាមផេកផ្លូវការរបស់សម្តេចនាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានសរសេរថា ខានហាត់ប្រាណ វាយកូនគោល ជាងមួយខែហើយ ដែលធ្វើឱ្យទម្ងន់ឡើងពី ៧៧ ដល់ ៨២ គីឡូក្រាម។ សម្ដេចតេជោបន្តថា បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា និង ចូលឆ្នាំសកលថ្មី ២០២១ ថ្ងៃនេះចាប់ផ្តើមវាយកូនគោលឡើងវិញ។ សម្តេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន៕