ក្រសួងប្រាប់«លេខកូដ»សម្រាប់ផ្ដាច់ប្រព័ន្ធកាត់លុយទូរស័ព្ទមិនដឹងមូលហេតុ

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី១១ ខែធ្នូ ស្តីពីការដាក់ឲ្យប្រើលេខកូដ *1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទដែលមិនត្រូវការប្រើគ្រប់ប្រព័ន្ធទាំងអស់ សម្រាប់អ្នកប្រើប្រាស់ដែលមានបញ្ហាកាត់ ទឹក ប្រាក់ទូរសព្ទពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការកាត់សេវាកម្មផ្រេងៗ ដោយមិនបានដឹង។

ការដាក់ឲ្យប្រើប្រាស់លេខ «កូដ» លើទូរសព្ទចល័តនេះ ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្ដាច់រាល់សេវាបន្ថែមនានា ដែលមិន មានតម្រូវការប្រើប្រាស់ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។

សូមអានបន្ថែមខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឹងដូចខាងក្រោម ៖