លិខិតជូនពរ
យើងខ្ញុំជាប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ កម្មករ កសិករ អាជីវករ អ្នករត់ម៉ូតូឌុប អ្នករត់រឺម៉ក(ម៉ូតូកង់បី)និងវិស័យឯកជននៅខេត្តព្រះសីហនុ សូមផ្ញើលិខិតជូនពរពរ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១។
នាឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២០-២០២១ យើងខ្ញុំជាប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ កម្មករ កសិករ អាជីវករ អ្នករត់ម៉ូតូឌុប អ្នករត់រឺម៉ក (ម៉ូតូកង់បី តុកៗ )និងវិស័យឯកជន នៅខេត្តព្រះសីហនុ សូមគោរពជូនពរបវររុងរឿងជូនឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ (អតីតអភិបាលខេត្តព្រះសីហនុ) និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ។
ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ នៅជានិមិត្តរូបនៃក្តីស្រលាញ់ ដែលយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចគុណណូបការៈដ៏ធំធេងបានឡើយ។ ដែលកាលណោះ ឯកឧត្តមបានដឹកនាំចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា សាលារៀន មណ្ឌលសុខភាព ។ល។ នៅក្នុងខេត្តព្រះសីហនុ និងបានចូលរួមរកដំណោះស្រាយទុក្ខលំបាក នូវបញ្ហាវិវាទនានាជូនប្រជាពលរដ្ឋក្នុងខេត្តបានយ៉ាងរលូន មិនតែប៉ុណ្ណោះ ឯកឧត្តម បានដាក់សំណើរទៅរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័ន ពាក់ព័ន្ធ ដើម្បីស្នើសុំកាត់ឆ្វៀលដីនៅក្នុងតំបន់ក្បាលឆាយ មួយផ្នែក ដើម្បីចែកជូនប្រជាពលរដ្ឋសង់លំនៅដ្ឋានរស់នៅបានសុខសាន្ត និង មានទីលំនៅពិតប្រាកដស្របច្បាប់រស់នៅទីនេះជារៀងរហូតមកផងដែរ ។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ សូមប្រកប ដោយ កាយពល មាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីរួមចំណែកអភិវឌ្ឍន៍មាតុប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារ ដោយក្តី ស្រឡាញ់ នឹករលឹក សូមជួបប្រទះតែមហាវិបុលសុខ សុភមង្គល និង ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
“គោរពជូនពីយើងខ្ញុំទាំងអស់គ្នានៅខេត្តព្រះសីហនុ”