ប្រជាពលរដ្ឋ និងចាស់ជរាចំនួន ២៥គ្រួសារនៅស្រុកព្រៃនប់ ទទួលអំណោយមនុស្សធម៌ពីក្រុមការងារថ្នាក់ជាតិ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ិន ត្រឹង) សមាជិក ក្រុមការងារ គណៈកម្មាធិការកណ្តាលថ្នាក់ជាតិ ចុះជួយស្រុកព្រៃនប់ និងលោកជំទាវ ហ៊ួត ស៊ីថា លោក វរៈនាវីឯក ថោង បាន និង ភរិយា បាននាំយកអំណោយឧបត្ថម្ភចែកជូនប្រជាពលរដ្ឋ និងចាស់ជរាទីទល័ក្រចំនួន ២៥គ្រួសារ នៅតំបន់តាលះ ឃុំស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូ ឆ្នាំ២០២០ ។

លោកឧកញ៉ា ហេង សុវណ្ណា មានប្រសាសន៍សំណេះសំណាល បានពាំនាំសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចាស់ជរាដែលមានជីវភាពខ្វះខាត ដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកកបាទក្រហមជាតិកម្ពុជា ក៍ដូចជា ឯកឧត្តម សាយ សំអាល់ រដ្ឋ មន្ត្រីក្រសួងបរិស្ថាន និងជាប្រ ធានក្រុមការងារគណៈកម្មា ធិការកណ្តាលថ្នាក់ជាតិ ចុះជួយពង្រឹងខេត្តព្រះសីហនុ ក៍ដូចជាឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ ដែលឯកឧត្តមទាំងបី តែងតែយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជា ពិសេសត្រូវយកចិត្តទុកដាក់លើកុមារ ស្ត្រីមានផ្ទៃពោះ. ចាស់ជរាដែលមានជីវភាពខ្វះខាត ដោយមិនទុកឱ្យប្រជា ពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារនោះឡើយ។

លោកឧកញ៉ា ហេង សុវណ្ណា ហៅ(ហ៊ិន ត្រឹង) បានបញ្ជាក់ថា លោកជាក្រុមការងាថ្នាក់ជាតិចុះជួយស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ដែលមាន ១៥ឃុំ ពិសេសចង់ដឹងអំពីសុខទុកកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ដោយបានទទួលពត៌មានពីមេភូមិស្មាច់ដែង ឃុំរាម មានប្រជាពលរដ្ឋនៅតំបន់តាលះ ឃុំស្មាច់ដែង ជាតំបន់ដាច់ស្រ យាលខ្វះខាតស្បៀងអាហារ ចំនួន ២៥គ្រួសារ ក្នុងចំ ណោមប្រជាពលរដ្ឋជាង ១០០គ្រួសារ ។

ហើយអំ ណោយទាំងអស់នេះ ថ្វីត្បិត មានចំនួនតិចតួច ក៏ប៉ុន្តែវាអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈ ។ ទន្ទឹមនោះសូមបងប្អូនត្រូវធ្វើការផ្លាស់ប្តូទម្លាប់សង្គមថែទាំសុខ ភាព អនុវត្តន៍តាមគោលការ ណែនាំរបស់ក្រសួងសុខាភិ បាល ដោយលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព បើចេញទៅទីប្រជុំជនត្រូវពាក់ម៉ាស ឬក្រម៉ា ដើម្បីធានាថា មិនមានការឆ្លងជំងឺកូវីឌ-១៩ ក្នុងសហ គមន៍យើង ។

ក្នុងឱកាសនោះលោកឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ិន ត្រឹង) ក៏បានធ្វើការណែនាំឱ្យមេភូមិ មេឃុំ ត្រូវចុះសួរសុខ ទុក្ខប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន ដើម្បីដឹងថា ប្រជាពលរដ្ឋណាខ្លះមានការខ្វះខាត ដើម្បីក្រុមការងារថ្នាក់ស្រុក ក៏ដូចជាថ្នាក់ជាតិ ថ្នាក់ខេត្ត នាំយកអំណោយមនុស្សធម៌ចែកជូនពួកគាត់បានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់ស្បៀង អាហារ។ ម្យ៉ាងទៀតអំណោយនេះ មិនមានការរើសអើងប្រកាន់វណ្ណ: ជាតិសាសន៍ ឬប្រកាន់និន្នាការនយោបាយនោះឡើយ គឺយើងធ្វើការចែកជូនប្រជាពលរដ្ឋ ដែលមានជីវ ភាពខ្វះខាតនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា ។ ក្រៅពីអំណោយមនុស្សធម៌ លោកឧកញាក៏បានចូលរួមការងារសង្គមមួយចំនួនទៀតក្នុងស្រុកព្រៃនប់ផងដែរ ។

ក្នុងឱកាសនោះ ប្រជាពល រដ្ឋបានស្នើរសុំស្ពានឆ្លងព្រែកទឹកសាប អណ្តូងទឹក សាលា រៀន និងមណ្ឌលសុខភាព ព្រោះតំបន់នេះជាតំបន់ដាច់ ស្រយាល ឆ្ងាយពីទីប្រជុំជន នៅពេលមានកូន ចៅឈឺម្តងៗ ពិបាកនិងដឹកទៅកាន់មណ្ឌល សុខភាព ឬដឹកជញ្ជូនផលិត ផលទៅកាន់ទីផ្សារ ។

លោក ស្រី ញួច មេភូមិស្មាច់ដែង បានឱ្យដឹងថា តំបន់តាលះ ឃុំរាម មានប្រជាពល រដ្ឋ ២៥គ្រួសារ កំពុងជួបប្រទះខ្វះខាតស្បៀងអាហារ លោកក៍បានថ្លែងអំណរគុណឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ិន ត្រឹង) ដែល បាននាំយកអំណោយមនុស្ស ធម៌ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងទាំង ២៥គ្រួសារនាពេលនេះ ជាទឹកចិត្តមនុស្សធម៌ដ៏ល្អប្រពៃជួយនៅពេលពួកគាត់កំពុងមានការខ្វះខាតស្បៀងនៅតំបន់តាលះ ភូមិស្មាច់ដែង ឃុំរាមរបស់យើងបានទាន់ពេលវេលា ។

ដូចគ្នានេះដែរ លោក វរៈនាវីឯក ថោង បាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវីឯក អ៊ុក សីហាមេបញ្ជាការ មូលដ្ឋានសមុទ្រ បានមានប្រសាសន៍កោតសរសើរដល់ អាជ្ញាធរ មូលដ្ឋាន នៅឃុំរាមដែលបានចុះធ្វើជំរឿន សម្ភាសន៍គ្រួសារប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ នៅតាមមូលដ្ឋាន របស់ខ្លួនម្យ៉ាងទៀតអំណោយជាស្បៀងគ្រឿងឧបភោគ បរិភោគ និង ថវិកាដែលយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនេះ ជាការចូលរួមជាមួយ អាជ្ញាធរ មូលដ្ឋាន ដើម្បីកាត់បន្ថយភាព ក្រីក្រ ខ្វះខាត របស់បងប្អូន បាន រួចមួយគ្រាៗ ផងដែរ ។

អំណោយរបស់លោកឧកញ៉ា ហេង សុវណ្ណា ហៅ(ហ៊ិន ត្រឹង) និង លោកជំទាវ រួមជាមួយ លោក វរៈនាវីឯក ថោង បាន និង ភរិយា ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ ជរាគ្មានទីពឹង ២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ប៊ីចេង ១កញ្ចប់ មុង១ ក្រម៉ា១ ម៉ាស ១ដុំ និងថវិកា ៤ម៉ឺនរៀល ក្នុងនោះឧបត្តម្ភថវិកាដល់មេភូមិ និងអនុភូមិ ក្នុងម្នាក់ថវិកា ៥ម៉ឺនរៀល ផងដែរ៕ ដោយ ៖ មនោរាហ៍