ថ្ងៃនេះ នៅកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយដែរ

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះឡើយ ហើយករណីជាសះស្បើយក៏មិនមានដែរ គឺចំនួនអ្នកជំងឺកូវីដ ១៩ ចំនួន ៩នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។

ចាប់ពីតាំងថ្ងៃទី១៥ មកដល់ថ្ងៃទី២៧ ខែសីហា នេះ មានរយៈពេល ១៣ថ្ងៃជាប់គ្នាហើយ ដែលនៅកម្ពុជា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ កម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្រី ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៤នាក់ និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ៩នាក់៕