លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានផ្ញើលិខិខតមួយច្បាប់ជូនសម្តេចតេរជោ ហ៊ុន សែន ដោយលើកឡើងថា«ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវ វិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។
«យើងខ្ញុំពិតជារីករាយខ្លាំងណាស់ ដោយបានឃើញកម្ពុជាកំពុងតែចាប់ផ្តើមទេសចរណ៍ក្នុងស្រុកឡើងវិញ ស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ និងបានដាក់អនុវត្តវិធានសុវត្ថិភាពចាំបាច់ និងអនាម័យ ក៏ដូចជាគោលការណ៍ណែនាំនានា នៅតាមតំបន់ទេសចរណ៍។ ការចាប់ផ្តើមឡើងវិញប្រកបដោយការទទួលខុសត្រូវនេះ ពិតជាស្របតាម អនុសាសន៍ណែនាំរបស់អង្គការទេសចរណ៍ពិភពលោក។
យើងខ្ញុំសូមអរគុណដល់កម្ពុជាជាអនេក សម្រាប់ការចូលរួមក្នុងកិច្ចខិតខំប្រឹង ប្រែងនេះ ដែលបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងសកម្មភាពរបស់អង្គការទេសចរណ៍ពិភព លោកអំឡុងពេលវេលាដ៏លំបាកនេះ»៕