ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២១ ខែសីហា មានយានយន្ត ៦៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

 

តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល ១១៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ផ្លូវ គោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺ ថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត សរុបចំនួន ១៤៥.៤១៦គ្រឿង ក្នុងនោះមានម៉ូតូ ១០៧.៨១៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៧.៦០១គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ និងស្រវឹង។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែ ក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ អត់បណ្ណបើកបរ ប្រើប្រាស់ទូរស័ព្ទជាដើម។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កម្ពុជា ក៏បានកើតឡើងចំនួន ៨លើក ក្នុងនោះស្លាប់ ៣នាក់ របួស១១នាក់ (របួសធ្ងន់ ៩នាក់)៕ សំអាង ( រូប ឯកសារ)