ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តតាមគោលដៅនានាទូទាំងប្រទេស នាឱកាសឈប់ សម្រាក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានចំនួនប្រមាណ ១.៤៥៩.៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១៤.១៤៨នាក់។
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា សម្រាប់ចំនួនភ្ញៀវទេសចរតាមថ្ងៃ នីមួយៗ មានដូចខាងក្រោម៖
* ថ្ងៃទី១ ប្រមាណ ២៣៣.៣២៩ នាក់
* ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥ នាក់
* ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧ នាក់
* ថ្ងៃទី៤ ប្រមាណ ៣៣៤.៣៩១ នាក់
* ថ្ងៃទី៥ ប្រមាណ ២៨៤.៧៣៤ នាក់
ជាទូទៅ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើន បានបើកទទួលភ្ញៀវរាប់តាំងពីសេវាស្នាក់ នៅ និងម្ហូបអាហារ ខណៈដែលមគ្គុទេសក៍ មួយចំនួន ក៏បានទទួលការងារពីលំហូរភ្ញៀវទេសចរ ដ៏ ច្រើននេះដែរ ជាពិសេសនៅខេត្តសៀមរាប។
យ៉ាងណាក៏ដោយ មានការកត់សម្គាល់ថា ការពាក់ម៉ាស់របស់ភ្ញៀវ នៅមិនទាន់មានភាពពេញ លេញ ហើយការរក្សាគំលាតសុវត្ថិភាព ក៏នៅពុំទាន់អនុវត្តបានល្អប្រសើរនៅឡើយ ជាពិសេសនៅ តាមគោលដៅទេសចរណ៍ ដែលមានលក្ខណៈប្រមូលផ្តុំច្រើន។
ដើម្បីចូលរួមអនុវត្តវិធានការការពារសុខភាព ក្រសួងទេសចរណ៍បានដាក់ប្រចាំការ នូវមន្ត្រីសុខា ភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់ មូលដ្ឋានរបស់គណៈអភិបាល រាជធានីខេត្ត ដែលមានមន្ទីរទេសចរណ៍ ជាសេនាធិការ ជាពិសេស ការស្កេនកំដៅ លាងដៃ និងការកត់ត្រាពត៌មានភ្ញៀវផងដែរ៕