ចិន ៖ អាជ្ញាធរចិនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនដីគោកបានចុះបញ្ជីករណីឆ្លងកូវីដ១៩ថ្មីចំនួន៤៤ ករណីដែលត្រូវបានបញ្ជាក់កាលពីថ្ងៃច័ន្ទ ដោយក្នុងនោះមាន៣១ករណីជាប្រភេទករណីនាំចូល និង១៣ករណីទៀតឆ្លងក្នុងស្រុក។ នេះបើយោងតាមប្រភពពីសារព័ត៌មានចិន CGTN។
រាល់ករណីឆ្លងក្នុងស្រុកទាំង១៣ករណីខាងលើត្រូវរាយការណ៍នៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គួរពាយ័ព្យប្រទេសចិន។ ក្នុងចំណោមករណីពីបរទេស ៩ ករណីត្រូវបានរាយការណ៍នៅភាគពាយ័ព្យខេត្ត Shaanxi និង ៨ ករណីនៅទីក្រុងស៊ាងហៃ។
គ្មានអ្នកស្លាប់ទាក់ទងនឹងជំងឺនេះត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទនោះទេ ខណៈដែលអ្នកជំងឺ COVID-១៩ ចំនួន៥២នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕