រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌឺមៀ ពូទីន បានអះអាងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១១ ខែសីហានេះថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ដំបូងបង្អស់លើពិភពលោកនឹងត្រូវបានចុះបញ្ជីការនៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ លោកថា ប្រទេសរុស្ស៊ីនឹងក្លាយជាប្រទេសទី១លើលោក ដែលរកឃើញវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ១៩មុនគេ។
លោក ពូទីន ថែមទាំងបានបញ្ជាក់ទៀតថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានឆ្លងកាត់ដំណាក់កាលសាកល្បងដ៏ចាំបាច់ រួចរាល់ហើយដោយបានបង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំប្រឆាំងជំងឺឆ្លង COVID-19 ដ៏កាចសាហាវនេះ។ លោកថា វ៉ាក់សាំងនេះ អាចទប់ទល់នឹងមេរោគរាតត្បាតបាន ហើយឥឡូវនេះ វាបានផ្តល់ក្តីសង្ឃឹមមិនត្រឹមតែចំពោះប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល៕