ដោយ ៖ កូវ ប៊ុនហេង
ខេត្តព្រះវិហារ ៖ នាថ្ងៃទី៧ ខែកក្កដា នេះ នៅខេត្តព្រះវិហារ មានរាបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១២(៧កក្តដា២០០៨ -៧កក្តដា២០២០) នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រកបដោយមោទនភាពជាតិ ក្រោមអធិបតីភាព លោក សួស យ៉ារ៉ា អ្នកតណាងរាស្រ្តមណ្ឌលព្រះវិហារ លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៍ នឹងវិចិត្រសិល្បះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ រួមជាមួយ មេបញ្ជាការ មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នឹងកងនគរបាលជាតិ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរូប ។
បន្ទាប់ពីរអានរបាយការណ៍ស្វាគមន៍រួចមក លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយការគិតគូរ ផែនការយ៉ាងម៉ត់ចត់ នឹងចាត់អនុវត្តន៍ដោយភាពពិនប្រសព្វ របស់សម្តេចវិបុលបញ្ញា សុខ អាន រួមជាមួយមន្រ្តីជាន់ខ្ពស់មួយចំនួន បានឆ្លងកាត់នៅតំណើរ ដ៍វែងឆ្ងាយ ពុះពារឧបក្តិជាច្រើន រហូតសំរេចបានដោយជោគជ័យ ចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីរថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០០៨កន្លងទៅ នៅប្រទេសកាន់ណាដា ក្រោមលក្ខខ័ណ្ឌវិនិឆ័យទី១ ពោលគឺប្រាសាទព្រះវិហារ មានតំលៃ លិចធ្លោ ជាសកល ដោយសាថាប្រាសាទព្រះវិហារ គឺជាមហាស្នាដៃ ស្ថាបតយ្យកម្មដ៍លិចធ្លោរបស់ ខ្មែរ ។
លោកបន្តថា ក្នុងរយះពេល១២ឆ្នាំ ប្រាសាទព្រះវិហារទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទាំងក្នុងជំរើសជាតិ នឹងក្នុងកំរិតអន្តរជាតិ ក្នុងកំរិតជាតិរាជរដ្ឋាភិបាលបាន បង្កើតអោយមានអាជ្ញាធរជាតិព្រះវិហារដែលជាស្ថាប័ណ្ឌមួយ ដោយមានបុគ្លឹក គ្រប់ជំនាញ ដើម្បីធានាការអភិរក្ស នឹងការអភិវឌ្ឍន៍ ក្នុងរម្យនីយ៍ដ្ឋាន ប្រាសាទព្រះវិហារ អាចប្រពិត្តទៅបានដោយជ័យរះភាព ។
ជាមួយគ្នានោះ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ បានមានប្រសាសន៍ ថ្ងៃនេះគឺជាថ្ងៃអានុស្សវរីយ៍ រំលឹកខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ( ៧កក្តដា ២០២០ ) ក្រុមព្រឹក្សាវប្បធម៍អាស៊ី ដែលជាដៃគូសហប្រតិប័ត្រការ របស់អង្ការការយូណេស្កូ បានវាយតំលៃខ្ពស់ចំពោះអាជ្ញាធរជាតិព្រះវិហារ ដែលទទួលបានសេចក្តីទុកចិត្តពីររាជរដ្ឋាភិបាល ក្នុងការអភិរក្ស នឹងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទព្រះវិហារ នឹងប្រាសាទកោះកេរ្តិ៍ ការងារ នឹងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ឆ្មាំ នៃអាជ្ញាធរមានសមត្តិកិច្ចទាំងអស់ បានផ្តល់នូវ ភាពកក់ក្តៅ នឹងជំនឿចិត្តដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលជាម្ចាស់នៃបេតិកភណ្ឌពិភពលោក ។
ក្រុមប្រឹក្សាអាស៊ីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រត្តិប័ត្រការជាមួយអង្ការយូណេស្កូ កាលពីរថ្ងៃទី៤ធ្នូឆ្នាំ ២០១៨ នៅខេត្តសៀមរៀប ដើម្បីក៍សាងនៅភាពជាដៃគូ នៅតំបន់អាស៊ី ជុំរុញអោយមានការអភិរក្ស នឹងអភិវឌ្ឍន៍ បេតិកភណ្ឌរបស់មនុស្សជាតិ ការកសាងសម្ថភាពវប្បធម៍ ដើម្បីចូលរួមសំរេចអោយបាន គោលដៅអភិវឌ្ឍន៍ ប្រកបដោយជ័យរះភាពរបស់អង្ការ សហប្រជាជាតិ ។ ឯកឧត្តម បានបន្តទៀតថា ក្រុមព្រឹក្សាវប្បធម៍អាស៊ី បានវាយតំលៃខ្ពស់ចំពោះ សមត្ថិភាពនៃការគ្រប់គ្រងបេតិកភណ្ឌពិភពលោក របស់អាជ្ញាធរជាតិ ព្រះវិហារ នៃក្រសួងវប្បធម៍ នឹងវិចិត្រសិល្បះ ក្នុងនោះយើងសង្ឃឹមថាព្រះរាជាណាចក្រកម្ពុជា នឹងទទួលបាននៅសុខសន្តិភាព នឹងការរីកចំរើនបន្ថែមទៀត ក្នុងការក៍សាងតំលៃវប្បធម៍ នឹងការពង្រឹងអត្តសញ្ញាណជាតិ ក្រោមម្លប់បារមីដ៍ត្រជាក់របស់ព្រះបាទសម្តេច ព្រះបរម្យ នាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕