ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន អបអរសាទរក្នុងឱកាសបុណ្យឯករាជ្យជាតិកម្ពុជា

(ភ្នំពេញ)៖ លោក Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ផ្ញើលិខិតសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រជាជនកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យឯករាជ្យជាតិកម្ពុជា។

តាមរយៈសារលិខិតដែលទទួលបាន ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានឱ្យដឹងថា សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងព្រះរាជាណាចក្រកម្ពុជា មានរួមគ្នានូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព ដែលប្រទេសទាំងពីរសម្រេចបានតាមរយៈការតស៊ូ និងការបូជាលះ បង់។

ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានបញ្ជាក់ថា លោកទន្ទឹងរង់ចាំធ្វើ ការងារយ៉ាងជិតស្និទ្ធជាមួយ សម្តេចតេជោ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអន្តរសភា និងទ្វេភាគី កិច្ច សហប្រតិបត្តិការ និងការតភ្ជាប់របស់យើង និងការស្វែងរកមធ្យោបាយថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហ ប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ លោកបានបន្ថែមថា តាមរយៈការធ្វើការរួមគ្នា យើងអាចដោះ ស្រាយបញ្ហាប្រឈមទូទៅ និងធ្វើការងារឆ្ពោះទៅអនាគតដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នា និងក្តីសុបិន របស់ប្រជាជនយើងទាំងពីរ៕

ខាងក្រោមនេះជាសារលិខិតរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន៖