ក្រសួងសាធារណការ ជូនដំណឹងពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀង

ភ្នំពេញ)៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹងស្តីពី វិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀង ជាពិសេសចូលរួមអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដូចជាច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងសារាចរណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែល ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ៖