បែកធ្លាយឯកសារមិនប្រក្រតីនៃសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង និងមន្ទីរហិរញ្ញវត្ថុខេត្តស្ទឹងត្រែង រួមទាំងអភិបាលក្រុងស្ទឹងត្រែង..!

ខេត្តស្ទឹងត្រែង÷ការបែកធ្លាយឯកសារមិនប្រក្រតីពាក់ព័ន្ធចេញពីសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែងនិងមន្ទីរហិរញ្ញវត្ថុខេត្តរួមទាំងអភិបាលក្រុងស្ទឹងត្រែង បានឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធបំបាត់ប្រាក់
ចំណូលចូលរដ្ខដោយកេងកិបថវិការដ្ឋចែកលុយគ្នាដាក់ហោប៉ៅរៀងៗខ្លួន។
ក្រុមអាជីវករមួយចំនួនកើតទុក្ខមិនសុខចិត្តបញ្ហាមិនប្រក្រតី ដែលកើតឡើងនៅក្នុងសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែងការបាត់បង់ថវិការចំណូលពន្ធចូលរដ្ឋ អាណត្តិខ្លះពួកគេធ្វើបានល្អ អាណត្តិខ្លះពួកគេធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋ ដោយសារជនខិលខូចមួយចំនួនបានឃុបឃិតគ្នាជាមួយមន្ត្រីខិលខូចរៀបចំកម្មវិធីមិនប្រក្រតីសព្វបែបយ៉ាងដើម្បីលួចកេង
ប្រវ័ញ្ចថវិកាចំណូលពន្ធចូលរដ្ឋ។

លោកស្រី ឯល ទីរៀម ជាអាជីវករខេត្តស្ទឹងត្រែងបានឲ្យដឹងថា អាណត្តិទី១ចាប់ផ្ដើមពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ថវិកាចូលរដ្ឋតែជាង ១១៨ លាននោះទេក្នុងនោះត្រូវដក ៣០% បង់ចូលរដ្ឋ ៧០% យកមកប្រើប្រាស់ក្នុងសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែងវិញ។សរុបសេចក្តីទៅថវិការដែលចូលរដ្ឋគឺបានតែ ៣០% ប៉ុណ្ណោះ។ ប្រភពដដែលបានបន្ថែមថា បើសិនជាគ្មានការឃុបឃិតគ្នាជាប្រព័ន្ធនោះទេថវិកាចូលរដ្ឋត្រូវទទួលប្រាក់ចំណូលចូលរដ្ឋបានទៅដល់ ២៥០ លានរៀល។ ដោយគ្មានដកទៅចំណាយអ្វីទាំងអស់ គឺប្រគល់ជូនរដ្ឋទាំងស្រុង។ព្រោះតែបិទថវិកាជាតិច្រើនពេកទើបមានអាជីវករមួយចំនួនគាត់បានប្ដឹងទៅក្រសួងពាក់ព័ន្ធ ដើម្បីឱ្យក្រុមអាជីវករបានដឹងផង។បន្ទាប់ពីមានពាក្យបណ្ដឹងក្រោយមកឃើញក្រុមពាក់ព័ន្ធទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ។ហើយបានលើកឡើងថា ពួកគេក្នុងមួយឆ្នាំរកប្រាក់ចំណូលចូលរដ្ឋបានដល់ទៅជាង ៤៦២ លានរៀលក្នុងអាណត្តិទី ២ ឆ្នាំ ២០២៣ នេះបើតាមការឆ្លើយបំភ្លឺក្នុងឯកសារអង្គភាពប្រឆាំងអំពើពុករលួយ។ប៉ុន្តែឯកសារពិតប្រាកដដែលមានមន្ទីរហិរញ្ញវត្ថុនិងអ្នកគ្រប់គ្រងប្រាក់ចំណូលចុះហត្ថលេខានិងបោះត្រាដោយផ្ទាល់ដៃពិតប្រាកដ គឺឃើញតែជាង ១១៨ លានតែប៉ុណ្ណោះ នេះវារឹតតែខុសធ្ងន់ទៅទៀតចង់បញ្ជាក់បង្ហាញក្រុមអាជីវករថា របៀបពុករលួយនៅលើគោក។ យើងបំផុសសំណួរសួរថាតើហេតុអ្វីបានជាអង្គភាពប្រឆាំងអំពើពុករលួយមិនចាត់ការរឿងនេះ?។