រយៈពេល៧ខែឆ្នាំ២០២៤នេះ សហគ្រាសជាង៧ពាន់ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារអនុម័តការស្នើសុំចុះបញ្ជីអាជីកម្ម

(ភ្នំពេញ)៖ រយៈពេល ៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ សហគ្រាសចំនួន ៧ ៣៤២ ​បានមកចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះ ការចុះបញ្ជីតាមថ្នាល CamDX មានចំនួន ៥ ៧៤៧ សហគ្រាស​។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលទទួលបាន​។

ចំណែកនៅក្នុងកក្កដា​ ​អគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យនិងអនុម័តការស្នើសុំចុះបញ្ជីពន្ធដារ ​បានចំនួន ១ ១៩៩ សហគ្រាស ​ ក្នុងនោះតាមថ្នាល CamDX ចំនួន ៩៦៣ សហគ្រាស។

​អគ្គនាយកដ្ឋានពន្ធដារ នឹង​បន្តពង្រឹងការងារចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្ដកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកែលម្អនិងជំរុញការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ តាមរយៈការពិនិត្យនិងស្វែងរកដំណោះស្រាយចំពោះបញ្ហា ប្រឈមនានា​៕