ធនាគារកណ្តាលម៉ាឡេស៊ី ដាក់ពិន័យធនាគារចំនួន៤ ពាក់ព័ន្ធនឹងការអាក់ខានផ្តល់សេវាកម្ម

Oplus_131072

(គូឡាឡាំពួរ)៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃពុធថា ខ្លួនបានដាក់ពិន័យលើធនាគារចំនួន៤ គឺធនាគារ CIMB Berhad, ធនាគារ CIMB Islamic Bank Berhad, ធនាគារ Malayan Banking Berhad និងធនាគារ Maybank Islamic Berhad ពាក់ព័ន្ធនឹងការអូសបន្លាយពេល ផ្តល់សេវាធនាគាររបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

Oplus_131072

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia (BNM) ថា ធនាគារកណ្តាលនេះបានដាក់ពិន័យរដ្ឋបាល ជាប្រាក់ចំនួន ៧៦០ ០០០រីងហ្គីត (១៧២ ០០០ដុល្លារ) លើធនាគារ CIMB និងធនាគារ CIMB Islamic ដោយសារការអាក់ខានផ្តល់សេវាកម្មរយៈពេលយូរ ដែលប៉ះពាល់ដល់បណ្តាញធនាគារអេឡិចត្រូនិក របស់ពួកគេកាលពីថ្ងៃទី២៩ ខែកក្កដា។

ធនាគារកណ្តាលបានឱ្យដឹងទៀតថា ការពិន័យជាប្រាក់ចំនួន ៤,៣លានរីងហ្គីត (ប្រហែល ៩៧២ ៨៥០ដុល្លារ) ក៏ត្រូវបានធ្វើឡើងផងដែរទៅលើធនាគារ Malayan និងធនាគារ Maybank Islamic ពាក់ព័ពន្ធនឹងបទល្មើសស្រដៀងគ្នានេះកាលពីថ្ងៃទី២៩ ខែកក្កដា។

ធនាគារកណ្តាលបានដឹងទៀតថា ការពិន័យនេះធ្វើងទៅតាមច្បាប់ ស្តីពីសេវាហិរញ្ញវត្ថុឆ្នាំ២០១៣ និងច្បាប់ស្តីពីសេវាហិរញ្ញវត្ថុអ៊ីស្លាមឆ្នាំ២០១៣៕