ប្រជានេសាទនៅក្រុងព្រះសីហនុនិងឃុំថ្មសរ ស្រុកបទុំសារគរ ខេត្តកោះកុង ព្រួយបារម្ភពីផលនេសាទអាចធ្លាក់ចុះខណៈទូកនេសាទខ្នាតយក្សច្រើនគ្រឿង ប្រើឧបករណ៍នេសាទខុសច្បាប់ពេញផ្ទៃសមុទ្រ សមត្ថកិច្ចជុំនាញពាក់ពន្ធ័សម្ងំដេកលង់លក់ដូចត្រូវថ្នាំសណ្តំ,,,,?


យោងតាមការបង្ហើបឲ្យដឹងពីប្រជានេសាទ ជាច្រើននាក់នៅចំណតទូកចំណុចទំនប់រលកស្ថិតក្នុងភូមិ៣ ក្រុង/ខេត្តព្រះសីហនុ ក៍ដូចជាសេចក្តីរាយការណ៍ដែលទទួលបានពីប្រជានេសាទនៅឃុំថ្មសរ ស្រុកបូទុមសាគរ ខេត្តកោះកុង
បានឲ្យដឹងថាថ្មីៗកន្លងមកនេះសកម្មភាពបទល្មើសទូក នេសាទប្រភេទខ្នាតយក្សប្រើប្រាស់ឧបករណ៍ខុសច្បាប់ជាច្រើនគ្រឿងកំពុងកំរើកឡើងយ៉ាងសកម្មនៅតំបន់ទឹករ៉ាក់ក្នុងទឹកដីឃុំថ្មស ឆកឆ្នេរសមុទ្រកំពង់សោមក្នុងស្រុកស្ទឹងហាវ។ ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា÷នៅក្នុងសកម្មភាពនេសាទដោយទូកប្រភេទខ្នាតយក្សប្រើប្រាស់ឧបករណ៍ខុសច្បាប់ដែលច្បាប់ជលផលបានហាមឃាត់ មកអូសយកផលនេសាទខ្យងសរដែលកើតឡើងនៅក្នុងដែនសមុទ្រទឹករ៉ាក់ឆកសមុទ្រជាប់ព្រំប្រទល់ឃុំថ្មសរ ស្រុកបូទុមសាគរ ខេត្តកោះកុងនិងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយទូកប្រភេទខ្នាតយក្សទាំងអស់នេះចេញមកមកពីស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មកធ្វើការនេសាទទាំងយប់ទាំងថ្ងៃ ហើយក្រៅពីនេសាទខ្យងសរក្នុងនោះមានទាំងទូកប្រភេទខ្នាតយក្សអូសគូរនិងទូកប្រភេទខ្នាតយក្សអូសមងហោះ នៅពេលយប់ចាប់ពីរម៉ោងប្រមាណ៨យប់ អូសរហូតដល់ម៉ោង៤ឬម៉ោង៥ទៀបភ្លឺ ទើបលើកមងត្រឡប់ទៅវិញ។

ប្រជានេសាទខាងលើបានបន្តឲ្យដឹងទៀតថានៅមានទូកនេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ដែលកំពុងតែធ្វើការនេសាទយ៉ាងគរឃ្លើនមិនមានការរំខានពីសមត្ថកិច្ចជំនាញពាក់ពន្ធ័មានដូចជាទូកនេសាទប្រើប្រាស់លបប្រើសមុខមួយ១០០ឬហៅលបកន្ទុយកណ្ដុរ,ទូកឌុនមកធ្វើការនេសាទនៅតំបន់ទឹករ៉ាក់ដែលច្បាប់បានហាមឃាត់។ ហើយ សកម្មភាពទាំងអស់ខាងលើនេះ មានកើតឡើងជាយូរមកហើយដោយសារតែសមត្ថកិច្ចមានជាអាថ៌ជំនាញជលផល,អង្គភាពនគរបាលបង្ក្រាបទល្មើសនៅលើផ្ទៃសមុទ្រ,អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រហាក់បីដូចជាមិនមានការអើពើរក្នុងសកម្មភាពបង្ការទប់ស្កាត់ពីបទល្មើសនេសាទដូចបានរៀបរាប់ខាងលើពួកគាត់បានដាក់ការសង្សយ័ថា មានការជាប់ជំពាក់ វាក់វឹនជាមួយគ្នាចាក់ស្រេះ ក្នុងការប្រមូលលុយ ដាក់ខែ តាមទូក តូចទូកធំយកលុយពីមុនមក ក្នុងមួយទូកៗឲ្យទៅសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងសមុទ្រ មួយខែៗរាប់រយរាប់ពាន់ដូល្លា អាមេរិកនេះបើយោងតាមប្រភពព័ត៌មានពី ប្រជានេសាទក្នុងសមុទ្រ បាននិយាយប្រាប់អ្នកសារព័ត៌មានយើង។ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងទៀតថាទូក អូសខ្យងធំៗខ្នាតយក្ស ឲ្យប្រព្រឹត្តនៅតំបន់ទឹករ៉ាក់ ហើយទូកធំៗទាំងអស់នេះមកពីស្ទឹងហាវ ខេត្តព្រះសីហនុ អូសទាំងយប់ ទាំងថ្ងៃ ធ្វើឲ្យអ្នកនេសាទតូចៗ ជាលក្ខណ គ្រួសារ ពិបាកមករកស៊ី នៅទីនោះ ដោយសារ ទូកអូសខ្យងខ្នាតយក្សនេះ។ ហើយទូកអូស គូរ និង ទូកមងហោះ ជាបទល្មើស នេសាទ ខុសច្បាប់ទាំងស្រុង ដែលបំផ្លិចបំផ្លាញ ធនធានមនុសមុទ្រ ស្ទើរអស់ទៅហើយ សព្វថ្ងៃនេះ ។ប្រជានេសាទសំណូមពរដល់លោកឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ គួរតែមានវិធានការ ទៅលើមន្ត្រីនៅក្រោមឱវាទ ពាក់ព័ន្ធទូកនេសាទខ្នាតយក្យមានកម្លាំងសេះរាប់រយសេះ អូសខ្យងនិងសកម្មភាពបទល្មើសនេសាទ គ្រប់ប្រភេទដែលបានរៀបរាខាងលើនេះដើម្បីថែររក្សាធនធានផលសមុទ្រ បើមិនដូច្នេះទេនិងរលាយហិនហោចដោយសារតែមន្ត្រីជំនាញខិលខូច។


ដោយឡែក លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមនិងលោកនេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុក៍ដូចជាសមត្ថកិច្ចពាក់ពន្ធ័ខាងលើ អ្នកសារព័ត៌មាន យើងមិនអាចធ្វើការទំនាក់ទំនងតាមប្រពន្ធតេក្រាមបានទេគិតត្រឹមព្រឹកថកងៃទី១២ ខែ សីហា ឆ្នាំ ២០២៤ នេះ។
( អត្ថបទដោយ÷ រស់ ភីណា )៕