(ចិន)៖ លោក នេត ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍សប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៖ ឈានឆ្ពោះទៅសម្រេចភាពសុខុដុម តាមរយៈនវានុវត្តន៍» នៅទីក្រុង Changzhi, ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងរដ្ឋាភិបាល និងរដ្ឋសភានៃបណ្តាលប្រទេស ក្នុងតំបន់អាស៊ាន រួមជាមួយថ្នាក់ដឹកនាំនៃខេត្ត Shanxi ផងដែរ៕