លោក បៃដិន ប្រាប់ក្រុមអភិបាលរដ្ឋថាលោកត្រូវការដេកឱ្យបានគ្រប់គ្រាន់ និងចៀសវាងចូលរួមកម្មវិធី ក្រោយម៉ោង៨យប់

Oplus_131072

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ក្រុមអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យ ក្នុងជំនួបឯកជនមួយនៅឯសេតវិមានកាលពីល្ងាចថ្ងៃពុធ ទី៣ ខែកក្កដា (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) ថារូបលោកត្រូវការដេកឱ្យបានគ្រប់គ្រាន់ ហើយបានណែនាំដល់ក្រុមការងាររបស់លោកកុំឱ្យរៀបចំកាលវិភាគចូលរួមកម្មវិធីណាមួយ នៅក្រោយ ម៉ោង៨យប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times។

Oplus_131072

ការលើកឡើងរបស់លោក ចូ បៃដិន ដែលត្រូវបានចុះផ្សាយមុនគេដោយសារព័ត៌មាន New York Times កើតឡើង ចំពេលប្រធានាធិបតីវ័យ ៨១ឆ្នាំរូបនេះ កំពុងព្យាយាមបញ្ចុះបញ្ចូល និងធ្វើការធានាដល់មេដឹកនាំមួយក្រុមមកពីបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋចំនួន២០ ថាលោកមានសមត្ថភាពអាចយកឈ្នះលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ។ ភ្លាមៗខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយពីអ្វីដែលលោក បៃដិនបាននិយាយនោះទេ។ ប៉ុន្តែ លោក Kevin Munoz ជាអ្នកនាំពាក្យក្រុមយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោក បៃដិន បាននិយាយថា «អតីតប្រធានាធិបតីអាមេរិក លោក George W. Bush ធ្លាប់ចូលដេកនៅម៉ោង៩យប់ ហើយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ទទួលទានអាហារពេលល្ងាចនៅម៉ោង ៦៖៣០នាទី។ ប្រធានាធិបតីធម្មតាមអាចធ្វើរឿងទាំង២នេះ ហើយដូច្នេះលោក បៃដិនក៏អាចធ្វើបែបនេះដែរ»