(ភ្នំពេញ)៖ បុរសម្នាក់ដែលបានរាយខ្សែភ្លើងតជាប់រ៉ឺម៉កលក់បន្លែការពាខ្លាចចោរលួចបណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ កាលពីវេលាម៉ោងជាង ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នោះនៅក្នុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យនោះ។
ក្រោយគេចខ្លួនបានរយៈពេល៣ថ្ងៃនៅព្រឹកថ្ងៃទី៣ ខែកក្កដា ជនល្មើសក៏បាននាំប្រពន្ធ និងកូនស្រីម្នាក់ ចូលខ្លួនទៅសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដើម្បីទោសកំហុស។ ជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន ហៅ តាយក្ស អាយុ៥៤ឆ្នាំ មុខរបរលក់បន្លែ រីឯប្រពន្ធឈ្មោះ សោម ធូ អាយុ៥២ឆ្នាំ ហើយកូនស្រីម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិធ្លក ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ចំណែកក្មេងប្រុសដែលស្លាប់នោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ មានឪពុកឈ្មោះឪពុកឈ្មោះ ឈួន សុផល អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ និងម្ដាយឈ្មោះ នុត សាមាន អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ មានស្រុកកំណើតភូមិផ្សាលិច ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល និងស្នាក់នៅជាមួយឪពុកម្ដាយនៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិកើតហេតុ។
ក្រោយនាំខ្លួនខ្លួនទៅដល់ទីតាំងបោះចោលសាកសពក្មេងប្រុសរងគ្រោះ ជនសង្ស័យជាប្ដីបានសារភាពប្រាប់នគរបាលថា គាត់ពិតជាបានរាយខ្សែភ្លើងតជាប់រ៉ឺម៉កមែន ប៉ុន្តែទើបតែដាក់បានរយៈពេល៥ថ្ងៃប៉ុណ្ណោះ ដើម្បីទាក់សត្វ កណ្ដុរកុំឲ្យឡើងទៅស៊ីបន្លែ ផ្លែឈើពុំមែនមានគោលបំណងដាក់ឲ្យឆក់មនុស្សនោះទេ ព្រោះថាមនុស្សតែម៉ោង១១ ឬ១២យប់ គេលែងដើរហើយ គាត់មិនមែនដាក់នៅម៉ោង ៦ឬម៉ោង៧ដាក់នោះអត់ទេ គឺម៉ោង១២ទើបគាត់ដាក់។ ហើយមិនដឹងថាក្មេងប្រុសរូបនោះទៅឡើងលើរ៉ឺម៉កគាត់ធ្វើអី ទើបបណ្ដាលឲ្យឆក់ស្លាប់បែបនេះទៅ។
បុរសនេះបានប្រាប់នគរបាលទៀតថា លុះដល់វេលាម៉ោង ៤ជិតភ្លឺពេលគាត់ក្រោកដើរចេញពីក្នុងផ្ទះដើម្បីរៀបចំទៅផ្សារ ស្រាប់តែឃើញក្មេងប្រុសរងគ្រោះស្លាប់ គាត់មានការភិតភ័យមិនដឹងជាធ្វើយ៉ាងម៉េច ក៏បានលើកសព ក្មេងប្រុសទៅមុខ។ មានគេឃើញច្រើន ក៏លើកសពទៅដាក់នៅតាមផ្លូវក្រោយ ហើយបន្ទាប់មកទៀត បានលើកដាក់លើរ៉ឺម៉កដឹកចេញពីកន្លែងកើតហេតុ ហើយគាត់បើកចេញតែម្នាក់ឯងទេ អត់មានពាក់ព័ន្ធជាមួយប្រពន្ធកូនទេ។ គាត់ចេះតែបើកៗទៅរហូតដល់ដើមឈើមួយកន្លែងនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វេលាម៉ោង១១ព្រឹកថ្ងៃទី១ ខែកក្កដា រួចបោះចោលសពនៅទីនោះ។
បុរសនេះបានប្រាប់ទៀតថា បន្ទាប់មកគាត់បានដោះកន្ទុយរ៉ឺម៉កលក់អតចាយបាន ២៥ម៉ឺនរៀល ហើយទុម៉ូតូជិះប៉ុន្តែម៉ូតូខូចក៏ទុកផ្ទះជាងធ្វើ រួចជិះម៉ូតូកង់បីទៅស្ពានព្រែកក្ដាម ហើយរហូតដល់ម៉ោង ៧៖៣០នាទីយប់ ទើបមានរថយន្តជិះទៅខេត្តព្រះវិហារ ហើយទៅដល់នៅវេលាម៉ោង៤ភ្លឺថ្ងៃទី២ ខែកក្កដា។ ពេលនោះបាស្នាក់នៅផ្ទះប្អូនប្រុសបង្កើតបាន១ថ្ងៃ ស្រាប់តែកូនគាត់ខលទៅសួរប្អូនគាត់ថា មានឃើញប៉ាខ្ញុំឬអត់ ប្អូនគាត់ឆ្លើយថា ឃើញបើអញ្ចឹងឲ្យគាត់មកចូលសារភាពទៅ ទើបប្អូនគាត់ដេញឲ្យគាត់មកសារភាពតែម្ដង។
បុរសនោះប្រាប់បន្តថា គាត់មិនបានដឹងថាក្មេងប្រុសរងគ្រោះត្រូវខ្សែភ្លើងឆក់ស្លាប់តាំងពីពេលណានោះទេ គាត់បានឃើញស្លាប់នៅវេលាម៉ោង ៤ជិតភ្លឺទៅហើយ ប៉ុន្តែឮថាគេឆែកកាមេរ៉ាឃើញតាំងពីម៉ោងជាង១២យប់ម្ល៉េះ។ ចំណែកពាក្យដែលថា គាត់ទិញសាំង៤លីត្រនោះមិនពិតទេគឺគាត់ទិញតែ១លីត្រចាក់ម៉ូតូប៉ុណ្ណោះ ហើយគាត់ក៏មិនបានស្គាល់ភូមិសាស្រ្តកន្លែងចោលសាកសពពីមុនមកដែរ។ ប៉ុន្តែគាត់ចេះតែជិះៗទៅហើយពេលទៅដល់ឃើញ កន្លែងស្ងាត់ក៏ទម្លាក់ចោលទីនោះតែម្ដងទៅ។
សូមជម្រាបថា ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមមខណ្ឌពោធិ៍សែនជ័យ ។ ហើយរហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែលនោះទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យទីតាំងកើតហេតុ ក្រោយពីឆែកកាមេរ៉ាឃើញសកម្មភាពដូចការរៀបរាប់ខាងលើនោះ ។
តាមការរៀបរាប់ពីម្តាយជនរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កូនប្រុសគាត់បានដេកនៅក្នុងឃ្លាំងមួយនៅជិតនោះ ហើយក្រោយមកក៏បានបាត់ខ្លួនរហូតមិនឃើញទៅផ្ទះ បន្ទាប់មកគាត់ និងក្រុមគ្រួសារបាននាំគ្នាតាមរកគ្រប់កន្លែង ប៉ុន្តែមិនបានឃើញនោះទេ។ លុះដល់រហូតដល់វេលាយប់វេលាយប់ថ្ងៃទី០១ ខែកក្កដា បានឆែកកាមេរ៉អ្នកជិតខាងមើល ស្រាប់តែឃើញកូនប្រុសគាត់ចេញមកនោម នៅម៉ោងប្រហែលជាង១២យប់ ហើយពេលឈរនោមនោះបានតោង ម៉ូតូរ៉ឺម៉កកង់បីដឹកបន្លែ១គ្រឿងហើយក៏បានដួលលើដី។
ស្រ្តីរូបនោះបាននិយាយទៀតថា ពេលនោះទើបដឹងថា កូនប្រុសគាត់ត្រូវចរន្តអគ្គិសនីឆក់ដែលម្ចាស់រ៉ឺម៉កនោះតការពាររ៉ឺម៉កឆក់បណ្ដាលឲ្យស្លាប់ ហើយរហូតដល់វេលាម៉ោងប្រហែលជាង៤ភ្លឺបានឃើញម្ចាស់កង់បី បានអូសសពកូបប្រុសគាត់យកទៅលាក់ទុកក្បែរបង្គោលភ្លើង។
បន្ទាប់មកទៀតយកទៅទុកក្រោយផ្ទះ រួចលើកសពដាក់ម៉ូតូកង់បីបើកម៉ូតូកង់បីបើកចេញគេចខ្លួនទៅបាត់រហូត។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍បែបនេះម្ដាយក្មេងប្រុសរងគ្រោះបានដាក់ពាក្យប្ដឹង ហើយនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងកងរាជអាវុធហត្ថខណ្ឌ បានចុះធ្វើការស្រាវជ្រាវទាំងយប់ កំណត់បានមុខសញ្ញាបាននិងបានតាមចាប់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែទំបំផុតជនសង្ស័យបានចូលខ្លួនសារភាពដោយខ្លួនឯងបែបនេះ៕