ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពី កើតមានការរិះគន់ យ៉ាងខ្លាំងទៅលើមន្រ្តីចរាចរណ៍ (ជាប់កិច្ចសន្យា) មួយរូប ដែលឈរជើងនៅគោលដៅ ត្រង់ចំណុចស្តុបណតប្រ៊ីដ ឬស្តុប ២០០៤ ដែលបានទៅចាប់ទាញដងកញ្ចក់ម៉ូតូ របស់ក្មេងស្រីម្នាក់ បណ្តាលអោយដួល ហើយបែរជានាំគ្នា ឈរមើល ក្នុងនោះក៏ឃើញមាន មន្រ្តីប៉ូលិសចរាចរណ៍ មួយរូប ក៏ឈរមើល ដូចគ្នាផងដែរ។
បើយោងតាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្ដដានេះ បានឲ្យដឹងថា មន្រ្តីទាំងពីររូបនោះ ត្រូវបានមន្រ្តីជំនាញកំពុងសួរនាំ និងរងចាប់បទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គា្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តច្បាប់៕