កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសបដិសេធរបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីការជួញដូរមនុស្ស ដែលបានដាក់ទីក្រុងព្យុងយ៉ាង ឲ្យស្ថិតក្នុងក្រុមកម្រិតទាបបំផុត ដោយអះអាងថា ទីក្រុងវ៉ា ស៊ីនតោន កំពុងធ្វើឲ្យបញ្ហាសិទ្ធិមនុស្ស ក្លាយជាបញ្ហានយោបាយ ដើម្បីជាមធ្យោបាយធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
កាលពីដើមសប្តាហ៍នេះ ក្រសួងការបរទេស បានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៤ ដែលប្រទេសកូរ៉េខាងជើង ត្រូវបានចុះបញ្ជីក្នុងក្រុមលំដាប់ទី៣ រួមជាមួយនឹងប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសផ្សេងៗទៀត។ សហរដ្ឋអាមេរិក បានដាក់កូរ៉េខាងជើងក្នុងក្រុមនេះ រយៈពេល ២២ឆ្នាំជាប់គ្នា៕