ក្រុងប៉ោយប៉ែត÷ ថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមការយកចិត្តទុកដាក់ បទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៣:៣០នាទី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយទទួលបានពត៍មានពីរប្រជាពលរដ្ឋថា នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះដូចខាងក្រោម
១.ឈ្មោះសុខ វែង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ។
រួចកម្លាំងយើងសុំធ្វើការត្រួតពិនិត្យរកឃើញមានថ្នាំញៀនមួយចំនួន ហើយយើងក៍បានឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីធ្វើការសួរនាំ ក្រោយពីរការសួរនាំ ជនសង្ស័យបានឆ្លើយថាខ្លួនមានបន្ទប់ជួលនៅម្តុំមុខវត្តថ្មី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហើយនៅថ្ងៃ ទី ឆ្នាំ ដដែល វេលាម៉ោង១៥:០០នាទី កម្លាំងយើងបានបន្តឆែកឆេរ ត្រួតពិនិត្យ នៅបន្ទប់ជួលរបស់ជនសង្ស័យស្នាក់នៅ ឈ្មោះសុខ វែង ក៍ឃើញមានជនសង្ស័យម្នាក់ទៀត
១.ឈ្មោះទី ហាប់សោះ ហៅ្រសស់ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ។រកឃើញថ្នាំញៀន ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៤កូនថង់តូច មាននៅក្នុងកាបូបលុយរបស់គាត់។
ហើយបានឆែកឆេរនៅក្នុងបន្ទប់បន្ថែមទៀតរកឃើញៈ
-សម្ភារះ និងវត្ថុតាង រួមមាន
១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីរលើចំនួន(៥១កញ្ចប់ពណ៌ខៀវ)។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីរលើចំនួន(១៣កញ្ចប់ ពណ៌ផ្កាឈូក)។
៣.ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះមានអក្សរ(FERRARI)ចំនួន០៤កញ្ចប់។
៤.ថ្នាំកញ្ចប់ពណ៌ក្រហមមានរូបទំពាំងបាយជូរចំនួន(០៣កញ្ចប់)។
៥.ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះមានអក្សរ(F3)មានចំនួន០៨កញ្ចប់។
៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយ។
៧.ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៩កូនថង់។
៨.ម្សៅ ម៉ត់ ស សង្ស័យជាសារធាតុញៀនចំនួន០២ថង់ធំ។
៩.ទូរស័ព្ទដៃមួយគ្រឿង។
បញ្ជាក់ៈថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីរលើ ចំនួន៦៤កញ្ចប់= ១២៦៩៤គ្រាប់។
-មានថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១២៥៦៧គ្រាប់ និងពណ៌បៃតងចំនួន១២៧គ្រាប់។
**បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី
និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផល
វិជ្ជមាន(+)។
ជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតីវិធី និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្ថែមទៀត។
ជាចុងក្រោយ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការ ប្រសិនបើមានករណីឬ ហេតុការណ៍ដូចខាងលើ សូមពុកម៉ែបងប្អូនរាយការណ៍មកអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងអធិការរបស់យើង និងចុះទៅធ្វើការបង្ក្រាបដើម្បីរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា..៕