សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យទូតគុយបា ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា(Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕