(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង សមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។
បើតាមសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការនេះមានលោក នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក ១៤នាក់ផ្សេងទៀត៕