សម្តេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីសុលីត ជួបពិភាក្សាការងារក្នុងក្របខណ្ឌបក្ស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤នេះ នៅឯវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាម​ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសុលីត ក្នុងនាមជា​អគ្គ​លេខា​ធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានជួបជជែកពិភាក្សាគ្នា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ។

នេះជាកិច្ចប្រជុំលើកទី១៤ហើយ ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ៕